• Calendar
  • Scholarship
  • Student Association
  • Resources
    • Gallery
  • About
  • Academic
    • Bachelor of E-Commerce
    • Bachelor of Telecoms and Networking
    • Bachelor of Computer Science
  • Admission
  • News & Activities
  • Events
  • Alumni
  • Contact Us

 

 

 

 

 

 

 

 

ទទួលកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាបច្ចេកវិទ្យា

កញ្ចប់ឧត្ថម្ភថ្លៃសិក្សា បច្ចេកវិទ្យាចំនួន ៦០% - ៧០% រយៈពេល ៤ឆ្នាំ
  • ការជ្រើសរើសនិស្សិត

  • សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនឹងធ្វើការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្របង់ថ្លៃចំនួន ១០០កន្លែង ដើម្បីសិក្សាជំនាញដូចខាងក្រោម ៖

  • • ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) ចំនួន ៣០កន្លែង
  • • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ចំនួន ៤០កន្លែង
  • • ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) ចំនួន ៣០កន្លែង
  • លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការប្រឡងដែលបានរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលតាមលក្ខខណ្ឌដូចខាងក្រោម ៖
  • • ការប្រឡងធ្វើតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសារ
  • គណិតវិទ្យា-តក្កវិទ្យា រយៈពេល ២ម៉ោង
  • ភាសាអង់គ្លេស រយៈពេល ១ម៉ោង
  • • ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។
  • តម្លៃសិក្សា និងកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា

  • បេក្ខជនដែលប្រឡងជាប់ត្រូវបង់ថ្លៃសិក្សា ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំ
  • (ថ្នាក់បរិញ្ញាបត្រត្រូវសិក្សារយៈពេល ៤ឆ្នាំ)។
  • បេក្ខជនឆ្នើមដែលប្រឡងបានពិន្ទុខ្ពស់នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេសមានអត្ថប្រយោជន៍ដូចខាងក្រោម៖
  • • ពិន្ទុចាប់ពី ៨៥% ឡើងទៅ នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា ៧០% ស្មើនឹង ១.៧៥០ (មួយពាន់ប្រាំពីររយហាសិប) ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃចំនួន ១គ្រឿង
  • • ពិន្ទុចាប់ពី ៧០% ដល់ក្រោម ៨៥% នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា ៦០% ស្មើនឹង ១.៥០០ (មួយពាន់ប្រាំរយ) ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃចំនួន ១គ្រឿង។
  • កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

  • • ការចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២
  • • បេក្ខជនត្រូវមកទទួលសលាកប័ត្រឯកត្តជនដោយភ្ជាប់ជាមួយរូបថត 4×6 ចំនួន ២សន្លឹក សម្រាប់បំពេញលក្ខខណ្ឌផ្សេងៗនៅអគារបណ្ឌិត្យសភា CADT ដើម្បីទទួលព័ត៌មាន និងកាលបរិច្ឆេទប្រឡង
  • • ការប្រឡងនឹងធ្វើនៅអគារបណ្ឌិត្យសភា CADT តាមប្រព័ន្ធកុំព្យូទ័រ។
ចុះឈ្មោះប្រឡង

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

ជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ១០០កន្លែង
  • ការជ្រើសរើសនិស្សិតអាហារូបករណ៍

  • សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនឹងធ្វើការជ្រើសរើសនិស្សិត អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១០០កន្លែង ដូចខាងក្រោម ៖
  • • ទូរគមនាគមន៍ និង​បណ្ដាញ (Telecoms & Networking) ចំនួន ៣៥កន្លែង
  • • វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ចំនួន ៣០​កន្លែង
  • • ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) ចំនួន ៣៥កន្លែង
  • លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនបេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលបានរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមលក្ខខណ្ឌដូចខាងក្រោម ៖
  • • ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A B ឬ C (ចំពោះសិស្ស ដែលទទួលបាននិទ្ទេសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្រ្ត៖ គណិតវិទ្យា និងរូបវិទ្យា)
  • សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។
  • • ការប្រឡងប្រជែងធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសា ៖
  • – គណិតវិទ្យា-តក្កវិទ្យា រយៈពេល ២ម៉ោង
  • – ភាសាអង់គ្លេស រយៈពេល ១ម៉ោង
  • កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង

  • • ការចុះឈ្មោះប្រឡងតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/techo ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

  • • បេក្ខជន បេក្ខនារីត្រូវមកទទួលសលាកបត្រសុំសិទ្ធប្រឡងចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដោយភ្ជាប់ជាមួយកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ និងរូបថត 4×6 ចំនួន ២សន្លឹកសម្រាប់បំពេញលក្ខខណ្ឌផ្សេងៗនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដើម្បីទទួលព័ត៌មាន និងកាលបរិច្ឆេទប្រឡង
  • • ការប្រឡងនឹងធ្វើនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាតាមប្រព័ន្ធកុំព្យូទ័រចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ចុះឈ្មោះប្រឡង

Address

National Road 6A, Kthor, Prek Leap ChroyChangvar, Phnom Penh

Bachelors

  • Computer Science
  • E-Commerce
  • Telecoms and Networking

Other information

  • Contact us
  • Calendar
  • Scholarship
  • Resource Center

IDT © 2021. All rights reserved.